ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ នៅវិមានសន្តិភាព

FN ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ គឺជាគោលនយោបាយមួយត្រូវបានកសាងឡើង ដើម្បីគាំពាំដល់មនុស្សចាស់។ តែទោះជាយ៉ាងណា ការកសាងគោលនយោបាយនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលទើបយកចិត្តទុកដាក់លើមនុស្សចាស់នោះទេ ផ្ទុយទៅវិញ គឺរាជរដ្ឋាភិបាលបានយកចិត្តទុក ដាក់លើមនុស្សចាស់តាំងពីក្រោយថ្ងៃរំដោះប្រទេសនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មកម្ល៉េះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្រើនរំលឹកដល់កូនចៅឲ្យយកចិត្តដាក់ និងថែទាំដល់ឪពុកម្តាយរបស់ខ្លួន នៅពេលពួកគាត់ឈានចូលដល់វ័យចំណាស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការដាក់ចេញនូវគោលនយោបាយគាំពារសុខមាលភាពមនុស្សចាស់ហើយនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិថែទាំងសុខភាព សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តន៍ជន … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ នៅវិមានសន្តិភាព